វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ជំនាញ​សរសេរ​ព័ត៌មាន

ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) ជាសមាគម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដែល​បង្កើតឡើង​នៅឆ្នាំ២០០០ ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ និងក្រម​សិលធម៌​អ្នកសារ​ព័ត៌មាន នៅកម្ពុជា​តាមរយៈ​កម្មវិធី​វគ្គបណ្តុះ​បណ្តាល សិក្ខាសាលា កិច្ច​ពិភាក្សាតុមូល វេទិកាអ្នកសារព័ត៌មាន និងវេទិកានិពន្ធនាយក ។ល។ ក្នុង​ការ​ជម្រុញ និងលើកកម្ពស់គុណភាពវិស័យសារព័ត៌មាន និងកិច្ចការ ទំនាក់ទំនងនៅកម្ពុជា ក្លិបអ្នកកាសែតកម្ពុជាបានបង្កើតកម្មវិធីបណ្តុះបណ្តាល និងពង្រឹង សមត្ថភាព ដល់សមាជិ សមាជិកាជាង៣០០នាក់ អ្នកកាសែត និងមន្ត្រីទំនាក់ទំនងសាធារណៈ នៅកម្ពុជា។

ក្នុងកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ក្លិបអ្នកកាសែតកម្ពុជា ក៏បានរៀបចំវគ្គ បណ្តុះបណ្តាលអ្នកកាសែតជំនានថ្មី និងវ័យក្មេង ដើម្បីបន្តវេនក្នុងវិស័យសារព័ត៌មាន អ្នកកាសែតស្ត្រី និងអ្នករាយការណ៍ព័ត៌មានជំនាញដូចជា ផ្នែកកិច្ចការនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារ ការអភិវឌ្ឍអចលនទ្រព្យ វិស័យទេសចរ វិស័យសិកម្ម វស័យបរិស្ថាន បម្រែបម្រួលអាកាសធាតុ សិទ្ធិស្ត្រី និងយេនឌ័រ ។

គោលបំណង៖

ដើម្បីកសាងសមត្ថភាពជំនាញសរសេរព័ត៌មានដល់អ្នកសារព័ត៌មានជំនានថ្មី និងវ័យក្មេង ពិសេស យុវជន យុវតី និស្សិត និងមហាជន ដែលចង់ក្លាយខ្លួនជាអ្នកកាសែតអាជីព។

ពេលវេលា៖

ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។ វគ្គបណ្តុះបណ្តាលមានរយៈពេល១២សប្តាហ៍ (បង្រៀនរៀងរាល់រសៀលថ្ងៃសៅរ៍)។

ទីកន្លែងបណ្តុះបណ្តាល៖

វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងនៅទីស្នាក់ការក្លិបអ្នកកាសែតកម្ពុជា។

ព័ត៌មានសម្រាប់អ្នកចូលរួម៖

  • វគ្គបណ្តុះបណ្តាលនេះ ជ្រើសរើសសិក្ខាកាមចូលរួមចំនួន ២០នាក់ប៉ុណ្ណោះ
  • ចំពោះអ្នកសារព័ត៌មានជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជាត្រូវបានបញ្ចុះតម្លៃ ៣០%។
  • អ្នកចុះឈ្មោះមុន ទទួលបានសិទ្ធិអាទិ៍ភាពចូលរៀនក្នុងវគ្គនេះ

តម្លៃសិក្សា

វគ្គបណ្តុះបណ្តាលនេះមានតម្លៃត្រឹមតែ ២៥$ ប៉ុណ្ណោះ

ចំពោះសមាជិកភាពត្រូវបានបញ្ចុះតម្លៃត្រឹមតែ ១៥$ ប៉ុណ្ណោះ

កាលបរិច្ឆេទឈប់ទទួលពាក្យ

ថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧។

ទំនាក់ទំនងព័ត៌មានលម្អិតអំពីវគ្គបណ្តុះបណ្តាល៖

អាស័យដ្ឋាន៖ ផ្ទះលេខ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហ៊ួត ទល់មុខផ្សារប៉េសេ) សង្កាត់ចាក់អង្រែលើ     ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទំនាក់ទំនងតាមរយៈ កញ្ញា ស៊ុំ ដានី ០៧៦ ៥៩៩ ២ ៦៤៧ និងកញ្ញា ផុន ឆរិទ្ធ ០៩៦ ២៩៤៩ ៩៤១។
សារអេឡិចត្រូនិច៖ E-mail: ccj@online.com.khdanysum696@gmail.com + Add New Category
គេហទំព័រ: www.ccj.com.kh​ និង Facebook: https://www.facebook.com/CCJCambodia/

ដើម្បីចុះឈ្មោះចូលរៀនបានសូមទាញយក ពាក្យស្នើរសុំចូលរៀន នៅទីនេះ។