វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោត

ក្លិបអ្នកកាសែតកម្ពុជា នឹង​បើក​វគ្គ​​បណ្ដុះបណ្ដាល​ ស្តីពីការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោត នៅថ្ងៃទី ២០-២១ ខែ មេសា ឆ្នាំ២០១៧ ដែលមានរយៈពេល ០២ថ្ងៃ ​ធ្វើឡើងនៅទីស្នាការរបស់ ក.អ.ក។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល នឹងមានការប្រកួតប្រជែងជ្រើសរើសបេក្ខជនជ័យលាភី ដើម្បីផ្តល់​ជូន​ពាន់រង្វន់ដូចជា កុំព្យូទ័រ ទូរស័ព្ទដៃស្មាតហ្វូន និង ម៉ាស៊ីថតរូប។

វគ្គនេះមានតម្លៃ ៤០០០០រៀល សម្រាប់អ្នកសារព័ត៌មានដែលមិនមែនជាសមាជិករបស់ ក.អ.ក  ប៉ុន្តែវគ្គ​បណ្តុះ​បណ្តាលនេះ​នឹង​មិនយក​កម្រៃ​ឡើយសម្រាប់​សមាជិក ក.អ.ក។

ក.អ.ក នឹងជ្រើសរើសសិក្ខាកាមតែ ២៥នាក់ប៉ុណ្ណោះ សម្រាប់វគ្គបណ្តុះបណ្តាលនេះ។ អា​ស្រ័​យ​​ហេតុ​​នេះ លោក លោកស្រី ដែលមានចំណាប់​អារម្មណ៍​នឹងវគ្គ​បណ្តុះបណ្តាល សូមដាក់​ពាក្យ​ស្នើ​សុំ​ចូល​រៀន អោយ​បានមុនថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ឬទំនាក់​ទំនង កញ្ញា ស៊ុំ ដានី ០៧​៦​ ៥៩៩២ ៦៤៧ និងកញ្ញា ផុន ឆរិទ្ធ លេខទូរស័ព្ទ ០៩៦ ២៩ ៤៩ ៩៤១។

សូមទាញយកពាក្យសុំចុះឈ្មោះចូលរៀននៅទីនេះ “ពាក្យស្នើសុំចុះឈ្មោះចូលរៀន“។