សមាជិក

ជារៀងរាល់ឆ្នាំសមាជិក សមាជិកា របស់ក្លិបអ្នកកាសែតកម្ពុជាតែងតែមានការកើនឡើងជាលំដាប់ ជាក់ស្តែងបច្ចុប្បន្ននេះ ក.អ.ក មានសមាជិកសរុប ៣១០នាក់ និងសមាជិកជាស្ថាប័នចំនួន ៤ (បួន)ស្ថាប័ន។

សាធារណៈជនទាំងអស់អាចចូលជាសមាជិក ក.អ.ក បានលុះត្រាតែ៖

  • ជាអ្នកបម្រើការអោយអង្គការសារព័ត៌មានណាមួយ ដែលស្ម័គ្រចិត្តចូលរួម និងគោរពលក្ខន្តិកៈ និងលិខិតបដ្ឋាននានារបស់ ក.អ.ក។
  • បុគ្គលនោះធ្លាប់ធ្វើការក្នុងអាជីពជាអ្នកសារព័ត៌មានយ៉ាងតិចបំផុត ៣(បី) ឆ្នាំ។ ក្នុងមួយខែត្រូវបង់វិភាគទាន ៤០០០រៀល (បួនពាន់រៀល) សម្រាប់ ក.អ.ក។

អ្នកដែលមានបំណងចង់ចួលជាសមាជិករបស់ ក.អ.ក សូមធ្វើការទាញយកពាក្យស្នើសុំចូលជាសមាជិកខាងក្រោមនេះ៖

ពាក្យស្នើសុំចួលជាសមាជិកភាព

This post is also available in: English