អំពី CCJ

ក្លឹបអ្នកកាសែតកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០០០ ក្នុងទិសដៅដើម្បីពង្រឹង​សមត្ថភាព និង​លើ​កម្ពស់​វិជាជ្ជីវៈ​អ្នកសារព័ត៌មាន ពិសេស​សមាជិក សមាជិកា ក.អ.ក គ្រប់ទិដ្ឋភាពទាំងអស់។

ក.អ.ក ជាអង្គការឯករាជ្យប្រមូលផ្តុំអ្នកសារព័ត៌មានកម្ពុជា ដែលមានបំណងប្រាថ្នាការពារសិទ្ធិសេរីភាព ពង្រឹងវិជ្ជាជីវៈ ក្រមសិលធម៌នៃអ្នកសារព័ត៌មានកម្ពុជា ជួយគាំទ្រផ្នែកបច្ចេកវិទ្យា ដើម្បីលើកម្ពស់គុណភាពសារព័ត៌មាន នៅកម្ពុជាឈានទៅកៀក ឬស្មើរទៅជាមួយបមាណី នៃសារព័ត៌មាន​ជឿន​លឿន​លើ​ពិភពលោក។

ក.អ.ក ពុំមែនជាអង្គការដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍សេដ្ឋកិច្ចឡើយ តែធ្វើសកម្មភាពសុច្ចរិតប្រកបដោយតម្លាភាព ដើម្បី​ស្វែង​រក​ថិវិកា​ទ្រទ្រង់​ប្រតិបត្តិ​ការ​យូរ​អង្វែង​របស់​ខ្លួនក្រៅ​ពីមូលនិធិដែល ក.អ.ក ទទួលដោយ​ស្របច្បាប់ពី​​ម្ចាស់​ជំនួយ​ទាំងឡាយ​។ ក.អ.ក មិន​ធ្វើសកម្មភាព​បម្រើអោយ​គណបក្ស ឬក្រុម​នយោបាយ​ណាមួយឡើយ។

 

This post is also available in: English