សេចក្ដីប្រកាសព័ត៌មាន

ការប្រគល់ពានរង្វាន់ដល់ជ័យលាភីអ្នកសារព័ត៌មានឆ្នើម សម្រាប់ការរាយការណ៍អំពី អំពើពុករលួយឆ្នាំ២០១៧

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកតិ្តយសសូមជម្រាប់ជូនអ្នកសារព័ត៌មាន និងសមាជិក ក.អ.ក មេត្តា ជ្រាប់ថា ក.អ.ក នឹងប្រគល់ពានរង្វាន់ដល់ជ័យលាភី​បីរូប ដែលបានចួលរួមប្រកួតប្រជែងពានរង្វាន់អ្នកសាព័ត៌មានឆ្នើមសម្រាប់ការរាយការណ៍អំពីអំពើពុករលួយឆ្នាំ២០១៧។  កម្មវិធីប្រគល់ពានរង្វាន់នេះ​នឹងប្រ​ព្រឹត្តទៅ៖

ពេលណា៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ (ចាប់ពីវេលាម៉ោង១០ព្រឹក)

នៅទីណា៖ សណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន គឺជាតួអង្គដ៏សំខាន់មួយ ក្នុងការចូលរួមលើកកម្ពស់ការទទួលខុសត្រូវខ្ពស់ តម្លាភាព និងសុច្ចរិតភាព ក្នុងសង្គមប្រជាធិបតេយ្យ។ មើលឃើញ និងទទួលស្គាល់ពីសារៈសំខាន់ នៃប្រព័ន្ធផ្សព្វផ្សាយនេះហើយ ទើបក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) និងអង្គការតម្លាភាពកម្ពុជា(TI)​បានសហការ​រៀបចំកម្មវិធីប្រកួតប្រជែង​ពានរង្វាន់អ្នកសាព័ត៌មានឆ្នើមស្ដីពី​ការរាយការណ៍​ព័ត៌មាន​អំពីអំពើ​ពុរលួយ​នៅកម្ពុជា។ កម្មវិធីប្រកួត​ប្រជែងនេះ​ទទួលបាន​ការគាំទ្រ​ពីសហភាពអឺរ៉ុប និងទីភ្នាក់ងារជំនួយអភិវឌ្ឍន៍​ប្រទេសស៊ុយអ៊ែតរៀប​ចំឡើងក្នុងគោលបំណង ដើម្បីលើកទឹក​ចិត្តដល់អ្នកសារ​ព័ត៌មានឲ្យចូលរួម​សរសេរអត្ថបទ​រាយការណ៍ស្តីពីអំពើ​ពុករលួយកាន់តែ​ទូលំទូលាយ និងរួមចំណែក​សរសេរព័ត៌​មានអំពីអំពើពុក​រលួយដោយ​ពុំមានការ​ភ័យខ្លាច ក្នុងការ​បំពេញវិជ្ជាជីវៈ ដើម្បី​ជួយដល់រាជ​រដ្ឋាភិបាលកម្ពុជាសម្រេចទិសដៅលុបបំបាត់អំពើពុករលួយ និងអប់រំដល់ពលរដ្ឋកម្ពុជាឲ្យចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងរាល់ទម្រង់ នៃអំពើពុក រលួយនៅក្នុងសង្គម។

កម្មវិធីប្រកួតប្រ​ជែងនេះបានចាប់ផ្តើមទទួលពាក្យពីបេក្ខជន បេក្ខនារីចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១៧។
អាស្រ័យហេតុនេះ ក្លឹបអ្នកកាសែតកម្ពុជាសូមអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកសារព័ត៌មាន ចូលរួមយកព័ត៌មានដោយក្តីរីកាយ។

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

កញ្ញា ស៊ុំ ដានី មន្ត្រីទំនាក់ទំនង ក.អ.ក តាមរយៈលេខទូរស័ព្ទ +៨៥៥ ៧៦ ៥៩ ៩២ ៦៤៧ ឬតាមអ៊ីម៉ែល៖ ccj@online.com.kh / danysum696@gmail.com

សូមទាញយកព័ត៌មានលម្អិតរបស់កម្មវិធីនេះទីនេះ៖
កម្មវិធីប្រគល់ពានរង្វាន់ដល់ជ័យលាភីអ្នកសារព័ត៌មានឆ្នើម