សេចក្ដីប្រកាសព័ត៌មានស្តីពី ការប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី អ្នកសារព័ត៌មានឆ្នើម ក្រោមប្រធានបទ គ្រួសារ សុខភាព និងកីឡា

ក្លឹបអ្នកកាសែត​កម្ពុជា (ក.អ.ក) មានកតិ្តយស​សូមជម្រាប់​ជូនអ្នកសារព័ត៌មាន និងសមាជិក ក.អ.ក មេត្តា ជ្រាបថា ក.អ.ក នឹងប្រគល់ពាន​រង្វាន់​ដល់ម្ចាស់ជ័យ​លាភី​ប្រាំរូបក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពីគ្រួសារ សុខភាព និងកីឡានៅឆ្នាំ២០១៧។ កម្មវិធីប្រគល់ពានរង្វាន់នេះនឹងប្រព្រឹត្តទៅ៖

ពេលណា៖ នៅរសៀលថ្ងៃច័ន្ទ ទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ (ចាប់ពីវេលា ម៉ោង៣ និង៣០នាទីរសៀល)

នរណា៖ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

នៅទីណា៖ សណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ

ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានគឺ​ជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួម​លើកកម្ពស់ការយល់ដឹង​ទូទៅសម្រាប់សាធារណជន​ពីវិស័យកីឡា សុខភាព និងគ្រួសារ។ ដោយមើល​ឃើញ និងទទួលស្គាល់ពីសារៈ​សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ​នេះហើយ ទើប ក.អ.ក និងក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំកម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អ្នកសាព័ត៌មានឆ្នើម​ស្ដីពីគ្រួសារ សុខភាព និងកីឡានេះឡើង។ កម្មវិធីប្រកួត​ប្រជែងនេះ​មានគោលបំណង​ជម្រុញ និងលើកទឹកចិត្តអ្នកសារព័ត៌មាន​កម្ពុជា​ឲ្យចូលរួមសរសេរ​អត្ថបទព័ត៌មាន និងផលិតបទ​យកការណ៍​ជាទម្រង់វីដេអូ ឬសម្លេង​ដើម្បីជាការរួម​ចំណែកលើក​កម្ពស់សុខភាព និងសុខុមាលភាពគ្រួសារ ព្រមទាំងវិស័យកីឡានៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

កម្មវិធីប្រកួតប្រជែងនេះ​បានចាប់ផ្តើមទទួលពាក្យ​ពីបេក្ខជន បេក្ខនារីចាប់តាំង​ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
អាស្រ័យហេតុ​នេះ ក្លឹបអ្នកកា​សែតកម្ពុជាសូម​អញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ដែលជាអ្នកសារ​ព័ត៌មាន ចូលរួមយកព័ត៌មានដោយក្តីរីកាយ។
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

– កញ្ញា ស៊ុំ ដានី មន្ត្រីទំនាក់ទំនង ក.អ.ក តាមរយៈលេខទូរស័ព្ទ +៨៥៥ ៧៦ ៥៩ ៩២ ៦៤៧ ឬតាមអ៊ីម៉ែល៖ ccj@online.com.kh / danysum696@gmail.com

– លោក តារា សៅយុទ្ធនា ប្រធានផ្នែកទំនាក់ទំនង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តាមរយៈលេខទូរស័ព្ទ +៨៥៥១១ ៧៥៩ ៩៦៤ ឬតាមអ៊ីម៉ែល Saoyuthnea_Dara@manulife.com

សូមទាញយករបៀបវារៈនៃកម្មវិធីនៅទីនេះ។

របៀបវារៈនៃកម្មវិធី