វគ្គបណ្តុះបណ្តាល​ ១២០ ម៉ោង ដើម្បីក្លាយជាអ្នកសារព័ត៌មានអាជីព

ក្លិបអ្នកកាសែតកម្ពុជា នឹង​បើក​វគ្គ​​បណ្ដុះបណ្ដាល​រយៈពេលវែលសម្រាប់អ្នកសារព័ត៌មាន ឬសាធារណៈជន ដែលចង់ក្លាយជាអ្នកសារព័ត៌មានអាជីពុ។​វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍  ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នៅពុទ្ធសាសនបណ្ឌិត្យ។

តម្លៃសិក្សា

  • វគ្គបណ្តុះបណ្តាលនេះមានតម្លៃត្រឹមតែ ៧៥ ដុល្លា ប៉ុណ្ណោះ

ឱកាសពិសេស

  • សមាជិកក្លិបអ្នកកាសែតកម្ពុជាត្រូវបានបញ្ចុះតម្លៃ ២០ដុល្លា លើតម្លៃដែលបានកំណត់
  • រាល់ការចុះឈ្មោះជាក្រុមចាប់ពីបីនាក់ឡើងទៅនឹងផ្តល់ការបញ្ចុះបម្លៃជូន ១៥ដុល្លា
  • សម្រាប់ការចុះឈ្មោះ ៣៥នាក់ ដំបូងនឹងទទួលបានការបញ្ចុះតម្លៃ ១០ដុល្លា

ឱកាសការងារសម្រាប់សិក្ខាកាម

  • ចូលហាត់ការការងារជាមួយស្ថាប័នព័ត៌មានល្បីៗ និងក្លាយជាអ្នកសារព័ត៌មានអាជីព
  • ជាអ្នកសារព័ត៌មានឯករាជ្យ
  • ជាអ្នកសរសេរព័ត៌មានសម្រាប់ប្លុកផ្ទាល់ខ្លួន
  • ក្លាយជាមន្ត្រីសាធារណៈក្នុងស្ថាប័នរដ្ឋ ឯកជន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ

អ្នកចូលរួមនឹងទទួលបាន

  1. ឯកសារសៀវភៅបណ្តុះបណ្តាលក្រោយបញ្ចប់វគ្គ
  2. ទទួលបានវិញ្ញាប័នបត្របញ្ជាក់ការសិក្សា
  3. ទទួលបានលិខិតបញ្ជាក់លើមុខជំនាញបានសិក្សាបន្ថែមពីក្លិបអ្នកកាសែតកម្ពុជា

វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ អា​ស្រ័​យ​​ហេតុ​​នេះ លោក លោកស្រី ដែលមានចំណាប់​អារម្មណ៍​នឹងវគ្គ​បណ្តុះបណ្តាល សូមដាក់​ពាក្យ​ស្នើ​សុំ​ចូល​រៀន អោយ​បានមុនថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧  នៅទីស្នាក់ការក្លិបអ្នកកាសែតកម្ពុជា ឬតាមរយៈសារអេឡិចត្រូនិច ccj@online.com.kh

ចំពោះព័ត៌មានលម្អិតសូមទំនាក់​ទំនង មកការិយាល័យ ក.អ.ក តាមរយៈលេខ ០៧៧ ៤៨០ ១៧១ ឬកញ្ញា ស៊ុំ ដានី ០៧​៦​ ៥៩៩២​។

សូមទាញយកពាក្យសុំចុះឈ្មោះចូលរៀននៅទីនេះ ពាក្យស្នើសុំចុះឈ្មោះចូលរៀន