ប្រកាសរួមស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ វេជ្ជ. អុឹង កន្ថាផាវី បានចុះហេត្ថលេខា លើប្រកាសរួម​ស្តីពី ក្រមប្រតិបត្តិ​ប្រព័ន្ធផ្សព្វផ្សាយ​សម្រាប់​​ការ​រាយ​ការណ៍ព័ត៌មាន​​អំពើហិង្សា​លើស្រ្តី ដើម្បីផ្តល់សុពលភាពលើប្រកាសរួម និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។

ប្រកាសរួមនេះ​មាន ១៥ប្រការ ដែលមានខ្លឹមសារសំខាន់ ដើម្បីទប់ស្កាត់ការយកករណីហិង្សា​ទៅលើ​ស្ត្រី ធ្វើ​​ជា​ព័ត៌មានសម្រាប់​កំសាន្តសប្បាយ ឬ​​កំប្លុក​កំប្លែង និង​ដើម្បីកែប្រែ​ឥរិយាបថ​សង្គម​។

សារធារណៈជន ជាពិសេសអ្នកសារព័ត៌មានអាចធ្វើការទាញយកប្រកាសរួមនេះតាមរយៈតំណខាងក្រោម៖

ប្រកាសរួមស្តីពី ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការ​រាយ​ការណ៍ព័ត៌មាន​​អំពើហិង្សា​លើស្រ្តី