ការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពីគ្រួសារ សុខភាព និងកីឡា

ដោយមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទី​ដ៏សំខាន់​​ ក្នុងការចូលរួម​លើកកម្ពស់​ការយល់ដឹង​ទូទៅសម្រាប់​សាធារណ​ជន​ពីវិស័យកីឡា សុខភាព និងគ្រួសារ។ ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូ​ឡាយហ្វ៍ ខេមបូឌា បានសហការរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសាព័ត៌មានឆ្នើមស្ដីពីគ្រួសារ សុខភាព និងកីឡា​នេះឡើង។ កម្មវិធីប្រកួតប្រជែងស្នាដៃឆ្នើមសម្រាប់ពានរង្វាន់នេះមានគោលបំណងជម្រុញ និងលើក​ទឹកចិត្តអ្នក​សារព័ត៌មាន​កម្ពុជា​ឲ្យចូលរួមសរសេរអត្ថបទព័ត៌មាន និងផលិតបទយកការណ៍ជាទម្រង់វីដេអូ ឬសម្លេង​ដើម្បីជាការ​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាពគ្រួសារ​​ព្រមទាំងវិស័យ​កីឡានៅកម្ពុជា​ឲ្យកាន់តែទូលំទូលាយ​បន្ថែមទៀត។ អ្នកសារព័ត៌មានដែល​​អាចចូលរួម​ក្នុងការប្រកួត​ប្រជែងនេះ​រួមមានអ្នកសារព័ត៌មាន​ជនជាតិខ្មែរដែលមានស្ថាប័ន​ពិតប្រាកដ ឬធ្វើការងារ​ដោយឯករាជ្យ (Freelance Journalists) ទាំងនៅផ្នែកបោះពុម្ព (កាសែត និងទស្សនាវដ្ដី)តាមរលកអាកាស (វិទ្យុ និងទូរទស្សន៍) ព្រមទាំង​អ្នក​សារ​ព័ត៌មានអនឡាញ ឬគេហទំព័រ (Online/Website) និងអ្នកសារព័ត៌មានបង្ហោះតាមបណ្ដាញសង្គមប្លុក (Blogger) ផងដែរ។

រង្វាន់រួមមាន៖

  • ជ័យលាភីលេខ ១ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១០០០ដុល្លារសហរដ្ឋអាមេរិក ។
  • ជ័យលាភីលេខ ២ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៧០០ដុល្លារសហរដ្ឋអាមេរិក ។
  • ជ័យលាភីលេខ ៣ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ។
  • ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក ។
  • ម្ចាស់ជ័យលាភីទាំង ៥ នាក់ នឹងឈ្នះដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ។

បញ្ជាក់ះ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឺងរ៉ាប់រង រាល់ការចំណាយនៅក្នុងដំណើរកម្សាន្តរួមមានការធ្វើដំណើរ ការទទួលទានអាហារ ការស្នាក់នៅ និងការចូលរួមកម្មវិធីផ្សេងៗ។

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

  • លោក ប៊ិន សុជាតិ នាយកប្រតិបត្តិ ក្លិបអ្នកកាសែតកម្ពុជា តាមរយៈលេខទូរស័ព្ទ +៨៥៥ ១២ ៩៩៥២២៦ ឬតាមអ៊ីម៉ែល៖ socheatb@gmail.com (សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ)
  • កញ្ញា ស៊ុំ ដានី មន្ត្រីទំនាក់ទំនង ក.អ.ក តាមរយៈលេខទូរស័ព្ទ +៨៥៥ ៧៦ ៥៩ ៩២ ៦៤៧ ឬតាមអ៊ីម៉ែល៖ ccj@online.com.kh / danysum696@gmail.com (សម្រាប់ព័ត៌មានពិស្តារអំពីការចូលរួមប្រកួតប្រជែង)
  • លោក តារា សៅយុទ្ធនា ប្រធានផ្នែកទំនាក់ទំនង ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា តាមរយៈលេខទូរស័ព្ទ +៨៥៥១១ ៧៥៩ ៩៦៤ ឬតាមអ៊ីម៉ែល Saoyuthnea_Dara@manulife.com

សូមចូលទៅកាន់តំណខាងក្រោម ដើម្បីទាញយក ពាក្យស្នើសុំចូលរួមប្រកួតប្រជែង ព័ត៌មានលម្អិតនៃលក្ខខណ្ឌចូលរួមប្រកួត​ប្រជែងពាន​រង្វាន់​អ្នកសារ​ព័ត៌មាន​ឆ្នើម និងឯកសារ​យោងក្នុងការសរសេរអត្ថបទ ឲ្យកាន់តែមានទម្ងន់ស្របតាមខ្លឹមសារប្រធានបទ៖

១.ពាក្យស្នើសុំចូលរួមប្រកួតប្រជែងអ្នកសារព័ត៌មានឆ្នើម

២. សេចក្តីប្រកាសព័ត៌មាន និងលក្ខខណ្ឌនៃការប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពីគ្រួសារ សុខភាព និងកីឡា

៣. ឯកសារយោងជាភាសាខ្មែរ

៤. ឯកសារយោងជាភាសាអង់គ្លេស