• Increase font size
  • Default font size
  • Decrease font size
Home Khmer

សហសេវិក មិត្ដភក្ដិ និង អ្នកទស្សនាជាទីស្រលាញ់

E-mail Print PDF

តាំងនាមអោយក្លឹបអ្នកកាសែតកម្ពុជា​ ខ្ញុំមានមោទនភាពសូមស្វាគមន៍​លោក ​​- លោកស្រី ​​​​​និ​ង អ្នកនាងកញ្ញា ទាំងអស់ដែលបានចូលទស្សនាគេហទំព័ររបស់​ក្លឹបអ្នកកាសែតកម្ពុជា ។​ ខ្ញុំសូមជំរាបថាក្លឹបអ្នកកាសែត​កម្ពុជា​ ​មានបេសកកម្មធ្វើអោយអ្នកកាសែតកម្ពុជាកាន់តែមានជំនាញវិជ្ជាជីវៈដូចស្ដង់ដារនៅក្នុង​តំបន់​និង លើឆាកអន្ដរជាតិពីមួយថ្ងៃទៅមួយថ្ងៃ ។

ក្នុងនាមជាអ្នកស្វែងរកការពិតដើម្បីជំរាបជូនដល់សាធារណៈជន​​​​​​​​ ​​​​​តើអ្នកកាសែតធ្វើដូចម្ដេចដើម្បីអាច បំពេញ​​​​​​​តួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ?យើងទទួល​ស្គាល់ថាវិជ្ជាជីវៈសារព័ត៌មានគឺជារឿងមួយ ប៉ុន្ដែ​រឿងមួយទៀតនោះគឺ សុវត្ថិភាពក្នុងការបំពេញភារកិច្ចដ៏ថ្លៃថ្លាដោយគ្មានការភ័យខ្លាចនិងការគំរាមកំហែង។ ជាមួយនឹងការពិតបែបនេះក្លឹបអ្នកកាសែតកម្ពុជាក៏បានប្រឹងប្រែងគ្រប់បែបយ៉ាងនៅក្នុងសមត្ថភាពរបស់ខ្លួន​ដើម្បីបង្កើតអោយមានបរិយាកាសប្រកបដោយសុវត្ថិភាពមួយសំរាប់អ្នកកាសែត ។​តាមរយៈគេហទំព័រនេះ ក្លឹបអ្នកកាសែតកម្ពុជាចង់បើកទ្វាររបស់ខ្លួនទទួលស្វាគមន៍ សាធារណៈជនទូទាំងពិភពលោកធ្វើអោយស្ថាន​ភាព​សារព័ត៌មាននៅកម្ពុជាកាន់តែច្បាស់លាស់សំរាប់ពិភពខាងក្រៅ ។ នៅចុងបញ្ចប់នៃកិច្ចស្វាគមន៍នេះ ខ្ញុំ​សូមឆ្លៀតឱកាស​ដើម្បីសម្ដែងការដឹងគុណអស់ពីដួងចិត្ដចំពោះ​មូលនិធិខុនរ៉ាដអាដេណៅអ៊ែរ​នៅ​ប្រទេស​អាល្លឺម៉ង់ដែលបានផ្ដល់ការគាំទ្រដល់ ក្លឹបអ្នកកាសែតកម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេស ។

សូមលោក-លោកស្រីអ្នកនាងកញ្ញាទស្សនាគេហទំព័ររបស់យើងខ្ញុំដោយក្ដីសោមនស្សរីករាយ ។

 


#226, Street 155, Sangkat Tuol Tumpoung I, Khan Chamkarmorn, Phnom Penh (South of Tuol Tumpoung/ Russian market)
Tel: 023 224 094, Fax: 023 224 094, Email: ccj@online.com.kh |  © 2010. Alrights reserved!